
កាលបរិច្ឆេទ: ១០ សីហា ២០២៦ / សុខភាព / Author : ATH Sokren
នៅថ្ងៃទី ២៧ កក្កដា ឆ្នាំ២០២៦ លោក មៀច លីដារ៉ា តំណាងលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកក្រុមហ៊ុន-សហគ្រាសប៉េប៉េអឹម-ខនហ្វីរេល បាននាំយកអំណោយថ្នាំពេទ្យមួយចំនួនធំជូនឯកឧត្តម ផេង ឡេណា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដោយលោកអ៊ុត រ័ត្នធា។ អំណោយនេះគឺសម្រាប់ប្រជាជននៅភូមិបន្ទាយមាស ក្នុងខេត្តកំពត ដែលកំពុងប្រឈមមុខនឹងតម្រូវការយ៉ាងខ្លាំងសម្រាប់ផលិតផលសុខភាព។
សរុបមក អំណោយទាំងអស់មានថ្នាំចំនួន ២៦០០ ប្រអប់ និងដបដែលផលិតដោយសហគ្រាសផលិតឱសថប៉េប៉េអឹមៈ ថ្នាំគីណាល់សម្រាប់គ្រួសារចំនួន ៨០០ប្រអប់ និងថ្នាំសម្លាប់មេរោគ Septilderm លេខ១០ ចំណុះ ១៥ml ចំនួន ១៨០០ ដប។ ផលិតផលទាំងនេះដែលត្រូវបានផលិតឡើងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ បំពេញតម្រូវការសំខាន់ៗសម្រាប់ការព្យាបាលជាមូលដ្ឋាន និងការបង្ការការឆ្លងមេរោគ។
គំនិតផ្ដួចផ្ដើមនេះគឺជាផ្នែកមួយនៃគោលនយោបាយរបស់មូលនិធិគីណាល់ក្នុងការផ្តល់ថ្នាំពេទ្យដែលមានគុណភាពដល់ប្រជាជនទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយមិនគិតពីឋានៈសង្គមឡើយ៕